បម្រែបម្រួលរាងកាយវ័យជំទង់

បទអន្តរាគមន៍អ្នកអត្ថាធិប្បាយ៖

សួស្តីប្អូនៗវ័យជំទង់និងយុវវ័យទាំងឡាយដែលជា អ្នកគាំទ្រអ៊ែប​ (Fan APP) “សុខភាពយុវវ័យ " ។ អេបនះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងដល់ប្អូនៗជាយុវវ័យស្តីពីការលូតរបស់យុវវ័យ សិទ្ធិសុខភាពបន្តពូជយុវវ័យ ការបង្ការខ្លួនពីការរំលោភបំពានផ្លូវភេទ ការបង្ការជំងឺកាមរោគ ការយល់ដឹងអំពីយេនឌ័រ និង ជំងឺអេដស៍រួមទាំងសេវានានាដែលប្អូនអាចរកបាននូវ ពត៌មានពេញលេញនិងប្រកបដោយទំនុកចិត្ត ។

 នៅផ្នែកទី១នេះ ប្អូនៗពិតជាចង់ស្វែងយល់ពីបម្រែបម្រួល វ័យជំទង់របស់ខ្លួន និងរបៀបថែទាំសុខភាពក្នុងវ័យនេះ។

វ័យជំទង់មានការលូតលាស់លឿននៅអំឡុងពេលពេញវ័យ។ ការលូតលាស់នេះ ធ្វើឱ្យមាន ការប្រែប្រួលកត្តាជីវសាស្ត្រ ផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ដែលជំរុញឱ្យមានការផ្លាស់ប្តូរអារម្មណ៍ និងអាកប្បកិរិយា ផងដែរ។ បម្រែបម្រួលទាំងនេះធ្វើឱ្យយុវវ័យជួបប្រទះបញ្ហាប្រឈមជាច្រើនចំពោះពួកគេ។ ដូច្នេះចាំបាច់ណាស់ដែលប្អូនត្រូវស្គាល់ខ្លួនឯង ចេះគ្រប់គ្រងអារម្មណ៍ ធ្វើអនាម័យជាប់ជាប្រចាំ និងស្វែងរកសេវាព្យាបាលត្រឹមត្រូវទាន់ពេលវេលា នាំឱ្យប្អូនៗ ជៀសផុតពីកត្តាគ្រោះថ្នាក់ទាំងនោះ។

  • ការប្រែប្រួលរាងកាយខាងក្រៅរបស់ក្មេងស្រីមានដូចជា លូតកម្ពស់ សុដន់រីកធំ ត្រគាករីកសាយ ចេញមុនលើមុខនិងខ្នង ចាប់ផ្តើមដុះរោមក្លៀក រោមដៃ រោមជុំវិញបរិវេណប្រដាប់បន្តពូជ បែកសំឡេងការបន្តលូតកម្ពស់ សំលេងគ្រលរ និងមានក្លិនខ្លួន រួមទាំង ការបំរែបំរួលផ្នែកអារម្មណ៍ ឧទាហរណ៍ឆាប់អៀនខ្មាស់។
  • ការប្រែប្រួលរាងកាយខាងក្រៅរបស់ក្មេងប្រុសមានដូចជាលូតកម្ពស់ ចាប់ផ្ដើមដុះរោមក្លៀក រោមដៃ រោមជុំវិញ បរិវេណប្រដាប់បន្តពូជ ដុះពុកមាត់ ពុកចង្កា សំឡេងគ្រលរ មានគ្រាប់ពោននៅក ស្មានិងទ្រូងរីកធំ កើតមុនលើមុខនិងខ្នង លិង្គនិងពងស្វាសលូតលាស់ធំ និងក្លិនខ្លួន រួមទាំងការបំរែបំរួលផ្នែកអារម្មណ៍ ឧទាហរណ៍ឆាប់ខឹង
  • ការប្រែប្រួលរាងកាយខាងក្នុងរបស់ក្មេងស្រីមានដូចជា៖ អូវែបង្កើតមេជីវិតញីអាចបង្ករកំណើតបាន មេជីវិតញីចាប់ផ្តើមទុំហើយ ចាកចេញពីកន្សោមពងញី សុបិន្តសើម(ការបញ្ចេញមេជីវិតញីទឹករំអិល ពេលយប់បន្តបន្ទាប់ (១ខែម្តង) និងមានធ្លាក់ឈាមរដូវ ឈាមរដូវអាចមានព៌ណក្រហមស្រាលៗ(ផ្កាឈូក) ក្រហម និងក្រហមក្រម៉ៅទៅតាមពេលវេលា។
  • ការប្រែប្រួលរាងកាយខាងក្នុងរបស់ក្មេងប្រុសមានដូចជា៖ ពងស្វាសចាប់ផ្តើមផលិតទឹកកាម និងមានមេជីវិតឈ្មោលរាប់លាន ដែលអាចបង្ករកំណើតបាន រួមទាំងសុបិន្តសើម(ការបញ្ចេញទឹកកាម) ធ្លាក់ទឹកកាមដោយមិនដឹងខ្លួននៅពេលយប់ នៅដំណាក់កាលដំបូងនៃភាពពេញវ័យ 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៥ បោះពុម្ភ ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ ជំពូក២ មេរៀនទី២ ទំព័រទី៥៧

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី៥