ចំណង់ផ្លូវភេទ

សួស្តីប្អូនៗ ក្រោយពីបានយល់ពីមធ្យោបាយពន្យាកំណើត តាមរយៈការសន្ទនារវាង វត្តី និង អ្នកគ្រូពេទ្យ​ ចិន្តា ឥឡូវនេះប្អូននឹងបានស្វែងយល់បន្ថែមទៀតពីចំណង់ផ្លូវភេទ តាមរយៈការសន្ទនារវាង វត្តី និង ធីតា

ធីតា៖  សួស្តីវត្តី! ខ្ញុំមានចម្ងល់មួយចង់សួរឯង គ្នាធ្លាប់តែលឺពាក្យថាចំណង់ចំណូលចិត្តឬចំណង់អាហារចុះ តើអ្វីទៅជាចំណង់ផ្លូវភេទនោះ?

វត្តី៖ ចំណង់​ផ្លូវភេទ គឺ ជា​បំណងប្រាថ្នា​សម្រាប់​សកម្ម​ភាព​ផ្លូវភេទ ហើយ​ចំណង់​ផ្លូវភេទ​ត្រូវបាន​កំណត់ដោយ កត្តា​ជី​វ​សាស្ត្រ​ផ្លូវចិត្ត និង សង្គម​។

ធីតា៖  បើអញ្ចឹង! តើចំណង់ផ្លូវភេទរបស់មនុស្សកើតមានលក្ខណៈយ៉ាងមិចទៅ?

វត្តី៖ ចំណង់ផ្លូវភេទរបស់មនុស្សមានលក្ខណៈខុសៗទៅតាមភេទ អាយុ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ចំណេះដឹង សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។

 ធីតា៖  អរ​ អីចឹងផង!​

វត្តី៖ ​មែនហើយ! បន្ថែម​ពីលើ​នេះ​កម្រិត​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​អាច​ផ្លាស់ប្តូរ​ក្នុង រយៈពេល​ដ៏​ខ្លី ឬ​ក្នុង​ដំណើរ​ជីវិត​របស់គេ គេ​អាចមាន​ចំណង់​ផ្លូវភេទ​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត បើទោះបី​ជាការ ឆ្លើយតប​ខាង​រាងកាយ របស់គេ​មានការ​ផ្លាស់ប្តូរ​ទៅតាម​អាយុ​ក៏ដោយ​។

ធីតា៖  ហើយចុះ តើកត្កាអ្វីទៅដែលជំរុញអោយមានចំណង់ផ្លូវភេទ?

 

វត្តី៖ កត្តា​សង្គម ស​ញ្ចេ​ត​នា និង​រូ​បរាង្គ កាយ បាន​ជួយ​កំណត់ ​ចំណង់​របស់​មនុស្ស​ក្នុងការ​បង្ហាញ​ពី​អារ​ម្ម​ណ៏​ផ្លូវភេទ ហើយ​ជារឿយៗ កត្តា​ទាំងនេះ​វា​មាន​ទំនាក់ទំនង​គ្នា​។ ដូច្នេះ ហើយ ត្រូវតែ​ធ្វើការ​គ្រប់គ្រង​កុំ​ឱ្យមាន​បញ្ហា ដូចជា​កត្តា​សង្គម​បាន​អូសទាញ​មនុស្ស​ជាពិសេស​ទៅលើ​យុវវ័យ​ឱ្យប្រើ​ប្រាស់​ នូវ​គ្រឿងញៀន គ្រឿង​ស្រវឹង​ដែល​អាចធ្វើ​ឱ្យគេ​បាត់បង់​ស្មារតី​នឹង ប្រព្រឹត្ត​នៅ​អំពើមិន​ត្រឹម​ត្រូវបាន​។

ធីតា៖  ហ្នឹងហើយ! ចុះឥទ្ធិពលនៃគ្រឿងស្រវឹង​ ឬ គ្រឿងញៀនអាចជំរុញឱ្យមានចំណង់ផ្លូវភេទកើតឡើងបានឬទេ?

វត្តី៖ ប្រាកដណាស់! ឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ឬប្រភេទអ័រម៉ូនមួយចំនួនអាចជំរុញឱ្យមានចំណង់ផ្លូវភេទកើតឡើងបាន។ ចំណង់ផ្លូវភេទអាចកើតឡើងបានចំពោះមនុស្សពីរនាក់ទោះបីជាពួកគេមិនដែលស្គាល់គ្នា ពីមុនក៏ដោយ។

ធីតា៖  អូ! សូម្បីមនុស្សមិនធ្លាប់ស្គាល់ក៏អាចមានចំណង់ផ្លូវភេទជាមួយបានដែរ ចុះតើមានវិធីអ្វីខ្លះដើម្បីអោយយុវវ័យចេះគ្រប់គ្រងចំណង់ផ្លូវភេទរបស់ខ្លួនឯងបានទៅ?

វត្តី៖ ប្រការសំខាន់ចំពោះយុវវ័យ គឺត្រូវចេះគ្រប់គ្រងចំណង់ផ្លូវភេទរបស់ខ្លួនដូចជា ការលេង​កីឡា អាន​សៀវភៅ ចេះគ្រប់គ្រងពេលវេលាប្រចាំថ្ងៃ​ មិនត្រូវមើលឬអារឿងសៀវភៅអាសអាភាស​។តែចំពោះយុវវ័យដែលមិនមានដៃគូអាច(សេពកាមដោយដៃឬក៏សម្រេចកាមដោយខ្លួនឯង) ហើយប្រសិនមានសកម្មភាពផ្លូវភេទ ត្រូវប្រើប្រាស់មធ្យោបាយពន្យារកំណើតដូចជាស្រោមអនាម័យបុរស/ស្ត្រី ថ្នាំគ្រាប់ពន្យារកំណើតអោយបានត្រឹមត្រូវ ដែលអាចរកបាននៅមណ្ឌលសុខភាព ហើយស្រោមអនាម័យមានសារៈសំខាន់ណាស់ក្នុងការបង្ការជំងឺកាមរោគឬមេរោគអេដសន៍។

ធីតា៖  អរ អីចឹង!​ តើមានវិធីផ្សេងទៀតដែរឬទេ?

វត្តី៖​​​ នៅមានទៀតដូចជា​ ការចេះគ្រប់គ្រងចំណង់ផ្លូវភេទតាមរយៈការលើកកម្ពស់សីលធម៌ ការគ្រប់គ្រងអារម្មណ៍ និងការគោរពសិទ្ធិមនុស្ស ធ្វើឱ្យសង្គមចៀសវាងបានការប្រព្រឹត្តអសីលធម៌ និងរស់នៅប្រកបដោយសន្តិភាពនិងសុខដុមរមនា។

ធីតា៖  អរគុណច្រើន! វត្តី ដែលបានចែករំលែកចំណេះដឹងដែលមានសារៈប្រយោជន៍ខ្លំាងមួយនេះ។

វត្តី៖ មិនអីទេ! ធីតា ខ្ញុំរីករាយសម្រាប់ការចែករំលែកដើម្បីយល់ដឹងទំាងអស់គ្នា។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៦ បោះពុម្ភ ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ ជំពូក១ មេរៀនទី៣ ទំព័រទី១០

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី៦