អំពើហិង្សា និងការគ្រប់គ្រងអារម្មណ៍

ថ្ងៃនេះ វត្តី និងធីតា​ មិត្តភក្តិរបស់នាងជជែកគ្នាអំពីអំពើហិង្សា និងការគ្រប់គ្រងអារម្មណ៍

ធីតា៖ ​សួស្តី វត្តី!ធីតា

វត្តី៖ សួស្តី ធីតា!វត្តី

ធីតា៖ ​វត្តី តើឯងសុខសប្បាយជាទេ។

វត្តី៖ គ្នាសុខធម្មតាទេ ហើយថ្ងៃនេះគ្នាមានរឿងចង់សួរឯងបន្តិច!

ធីតា៖ បានតើវត្តីបើឯងមានរឿងអីចង់សួរ ក៏សួរមកចុះ។

វត្តី៖ ធីតាគ្នាឆ្ងល់ថា តើសកម្មភាពហិង្សាមានអ្វីខ្លះទៅ?

ធីតា៖ អ៎រ! វាជាសកម្មភាពហិង្សាដោយប្រើពាក្យសម្តី កាយវិការ ឬរូបភាពដែល មិនគប្បីរបស់ដៃគូឬក្រុម ក្នុងគោលបំណងដើម្បីសម្រេចការរួមភេទឬបង្កឱ្យភាគីម្ខាងទៀត ឈឺចាប់។

វត្តី៖ មូលហេតុអ្វីទៅដែលបង្កឱ្យមានអំពើហិង្សាផ្លូវភេទធីតា?

 

ធីតា៖មូលហេតុដែលបង្កឱ្យមានអំពើហិង្សាផ្លូវភេទមាន ការមិនគោរពគ្នាទៅវិញទៅមក ការមិនយល់ដឹងពីសិទ្ធិផ្លូវភេទ ការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន វប្បធម៌ ឬជំនឿមិនសមហេតុផល សង្គមឱ្យតម្លៃលើបុរស ចាត់ទុកអំពើហិង្សាក្នុងគ្រួសារជារឿងធម្មតា។

វត្តី៖​​ អ៎រ!​​ ចឹង​ ដើម្បីបង្ការអំពើហិង្សាផ្លូវភេទ តើយើងត្រូវបង្កើនការយល់ដឹងអ្វីខ្លះ?

ធីតា៖ ដើម្បីបង្ការអំពើហិង្សាផ្លូវភេទ យើងត្រូវបង្កើនការយល់ដឹងពីសិទ្ធិផ្លូវភេទតាមរយៈ ការអាន ស្តាប់ព័ត៌មាន គោរពគ្នាដោយស្តាប់ហេតុផលនិងយោគយល់ពីគ្នាទៅវិញទៅមក ត្រូវវិភាគនិងពិចារណាឱ្យបានហ្មត់ចត់មុននឹងជឿលើការអូសទាញរបស់នរណាម្នាក់ និង បង្កើនការគោរពច្បាប់ប្រឆាំងរាល់ទម្រង់នៃការរើសអើងនិងអំពើហិង្សាផ្លូវភេទ។ យើងត្រូវ គោរពសិទ្ធិនិងការប្រព្រឹត្តទៅលើទំនោរផ្លូវភេទរបស់មនុស្សដោយស្មើភាពគ្នានៅក្នុងសង្គម ។

វត្តី៖​ ចុះអំពើហិង្សាក្នុងគ្រួសារសំដៅលើអ្វីទៅ!

ធីតា៖អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើការរំលោភបំពានផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត រួមមានការ ប្រមាថមាក់ងាយ ការគំរាមកំហែង និងការដាក់ឱ្យនៅឯកោម្នាក់ឯង និងផ្នែកសេដ្ឋកិច្ចដែលត្រូវបានប្រព្រឹត្តដោយមនុស្សម្នាក់ ឬច្រើននាក់ ដើម្បីត្រួតត្រាទៅលើមនុស្សផ្សេងៗទៀត ដែលកំពុងរស់នៅក្នុងគ្រួសារ។ អំពើហឹង្សាក្នុងគ្រួសារមានបួនប្រភេទ!

 វត្តី៖ ចឹងផង!​ ចុះអំពើហឹង្សាក្នុងគ្រួសារបួនប្រភេទហ្នឹងមានអ្វីខ្លះទៅ?

ធីតា៖ មានដូចជា អំពើហិង្សាផ្លូវកាយ ៖ គឺជាសកម្មភាពទាំងឡាយណាធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយ ទោះមានស្នាម មុតក៏មានស្នាមដូចជាវាយនឹងដំបង ទះកំភ្លៀង ទាត់ធាក់ កាប់ ចាក់ បាញ់ ដុត ធ្វើឱ្យថប់ដង្ហើម។ល។

អំពើហឹង្សាផ្លូវចិត្ត ៖ គឺជាសកម្មភាពទាំងឡាយណាធ្វើប៉ះពាល់ដល់ផ្លូវចិត្តដែលគេមិនអាចទទួលយកបានដូចជា ការប្រើពាក្យសំដីជេរប្រមាថ គំរាមកំហែង ដកហូតសិទ្ធិសេរីភាព។ល។

អំពើហឹង្សាផ្លូវកាយ ៖ គឺជាសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត តាមរយៈការ រំលោភផ្លូវភេទ ការធ្វើអាស្រូវអាសអាភាស ការបៀតបៀនកេរ្តិ័ភេទ, ដូចជា ប្ដីបង្ខំរួមភេទ (រំលោភ) ប្រពន្ធ ឬសាកបោសអង្អែលដែលធ្វើឱ្យបានការរំជួល ដល់កេរ្ត៏ភេទ ឪពុកបង្ហាញ(ពន្យល់បន្ថែម)រឿងអាសអាភាសឲ្យកូនឃើញ។ល។

អំពើហិង្សាផ្នែកជីវភាពសេដ្ឋកិច្ច ៖ គឺជាសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បិទសិទ្ធិក្នុងការរកប្រាក់ចំនូល និងចូលរូមចាត់ចែងលើទ្រព្យសម្បត្តិដូចជា បោកចានឆ្នំាង លូចលក់ម៉ូតូ មិនឲ្យទៅធ្វើការរកប្រាក់ចំណូលជាដើម។

 វត្តី៖ អរគ្នាយល់ហើយចឹង! ចុះគេត្រូវធ្វើយ៉ាងមិចដើម្បើគ្រប់គ្រងកំហឹងនោះបាន!

 

ធីតា៖ នែ៎!​ វត្តី មនុស្សតែងតែមានប្រតិកម្មអារម្មណ៍កើតឡើងនៅពេលប្រឈមនឹងរឿងរ៉ាវអ្វីមួយ។ នៅពេលប្រតិកម្មនៃអារម្មណ៍មានលក្ខណៈខ្លាំងក្លាពេក អាចបង្កឱ្យមានផលប៉ះពាល់ទាំងផ្លូវចិត្តនិងផ្លូវកាយ។ ហើយថ្ងៃនេះគ្នានឹងបង្រៀនឯងពីរបៀបគ្រប់គ្រងអារម្មណ៍។ស្ដាប់ណាវត្តី​ ដើម្បីគ្រប់គ្រងកំហឹង ឬអារម្មណ៍ពិបាកៗ។

វត្តី៖​ ល្អណាស់ធីតា ចឹងឯងឆាប់និយាយមកគ្នាចាំស្ដាប់!

ធីតា៖ យើងមានវិធីបីជំហានដូចខាងក្រោម ៖  

  • ជំហានទី១ ៖ សួរខ្លួនឯងថា តើខ្ញុំកំពុងមានអារម្មណ៍ដូចម្ដេច? ខ្ញុំកំពុងតែខឹង ឬកំពុង ស្អប់…….។ រួច ខ្ញុំចាំបាច់ត្រូវទទួលស្គាល់អារម្មណ៍នោះ
  • ជំហានទី២៖ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍បែបនេះ? តើមានរឿងអ្វីកើតឡើង?
  • ជំហានទី៣៖ ជ្រើសរើសសកម្មភាពណាដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុនដោយមិនបង្ក ការឈឺចាប់ដល់អ្នកដទៃ និងខ្លួនឯង មានន័យថាសម្រេចចិត្តជ្រើសរើស សកម្មភាពវិជ្ជមាន។

វត្តី៖ ហើយចុះធីតា! ឥទ្ធិពលរបស់អារម្មណ៍ទៅលើការគិតនិងអាកប្បកិរិយានឹងមានន័យដូចម្តេច?

ធីតា៖ នែធីតា! អារម្មណ៍ គឺជាសភាពចិត្តរបស់មនុស្សដែលឆ្លើយតបទៅនឹងហេតុការណ៍ដែលបានកើត ឡើងមកលើយើង។ អារម្មណ៍មានឥទ្ធិពលទៅលើការគិតនិងអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ ពេលដែលប្រតិកម្មអារម្មណ៍កើតឡើង ធ្វើឱ្យមនុស្សចាប់ផ្តើមមានការពិតអ្វីមួយ បន្ទាប់មក បញ្ចេញអាកប្បកិរិយាឆ្លើយតបទៅនឹងអារម្មណ៍និងការពិតនោះ។

វត្តី៖ ចឹង​ តើមនុស្សម្នាក់ៗអាចបដិសេធអារម្មណ៍របស់ខ្លួនបានទេ។

ធីតា៖ មនុស្សម្នាក់ៗមិនអាចបដិសេធអារម្មណ៍របស់ខ្លួនបានទេ អារម្មណ៍គឺអារម្មណ៍។ ប៉ុន្តែ មនុស្សម្នាក់ៗអាចមានជម្រើសក្នុងការឆ្លើយតបទៅកាន់អារម្មណ៍ទាំងនោះ។មានវិធីសាស្ត្រជាច្រើនដែលអាចប្រើប្រាស់ដើម្បីគ្រប់គ្រងអារម្មណ៍ ហើយវិធីសាស្ត្រទាំងនោះ អ្នកអាចធ្វើបានដោយខ្លួនឯង ឬអាចស្វែងរកជំនួយពីអ្នកដទៃ។

វត្តី៖ តើមានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ដែលទេធីតា?

ធីតា៖ មែនហើយវត្តី តែវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ដែលត្រឹមត្រូវ គឺជាវិធីសាស្ត្រទាំងឡាយណាដែលមិន ប៉ះពាល់ដល់ខ្លួនឯងនិងអ្នកដទៃ។

វត្តី៖ ចឹងផងធីតា! តើឯងអាចប្រាប់ពីវិធីទាំងនោះដល់គ្នាបានទេ។

ធីតា៖ បានវត្តី ឯងចាំស្តាប់ណា

  • យំ ឬស្រែកនៅក្នុងបន្ទប់ម្នាក់ឯង ទីវាល លើភ្នំ ឬនៅឆ្នេរសមុទ្រ

​     •   ស្តាប់តន្ត្រី ច្រៀង រាំ ឬមើលកម្មវិធីកំសាន្តនានា

 

  • លេងកីឡានិងហាត់ប្រាណ
  • ដំណើរកំសាន្ត (ម្នាក់ឯង ជាមួយមិត្តភក្ដិ ឬជាមួយក្រុមគ្រួសារ)
  • រក្សាទំនាក់ទំនងជាមួយអ្នកដទៃ
  • ដកដង្ហើមវែងៗ ឬអនុវត្តលំហាត់ដង្ហើម
  • ការធ្វើអ្វីដែលខ្លួនស្រលាញ់ចូលចិត្ត ក៏ជារបៀបមួយដែលអាចជួយអ្នកឱ្យបន្ធូរអារម្មណ៍បានយ៉ាងល្អ។

វត្តី៖ ចុះក្នុងករណី វិធីសាស្ត្រផ្ទាល់ខ្លួនមិនអាចជួយក្នុងការគ្រប់គ្រងអារម្មណ៍ បានទេនោះធីតា?

ធីតា៖ក្នុងករណី វិធីសាស្ត្រផ្ទាល់ខ្លួនមិនអាចជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍បាន ឬការតាន តឹងចិត្តកាន់តែធ្ងន់ធ្ងរ សូមស្វែងរកជំនួយពីមនុស្សដែលអ្នកទុកចិត្តនិងអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត។ ការស្វែងរកជំនួយមិនមែនមានន័យថាអ្នកជាមនុស្សទន់ខ្សោយនោះទេ ផ្ទុយទៅវិញ វាបង្ហាញពីភាពរឹងមាំរបស់អ្នកក្នុងការជួយខ្លួនឯង។

វត្តី៖ ហើយចុះតើយើង ស្វែងរកជំនួយពីមនុស្សដែលយើងទុកចិត្តនិងអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តយ៉ាងមិចទៅ។

ធីតា៖ មនុស្សដែលអ្នកទុកចិត្តមានដូចជា: មិត្តភក្តិ សមាជិកគ្រួសារ មនុស្សជាទីស្រលាញ់ ចាស់ ព្រឹទ្ធាចារ្យ គ្រូបង្រៀន...។អ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត : គ្រូពេទ្យឯកទេសវិកលវិទ្យា និងអ្នកប្រឹក្សា ផ្លូវចិត្ត ដែលអាចជួយអ្នកដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព។

វត្តី៖ អ៎រគ្នាយល់ហើយ!​ ចុះទាក់ទងនិងអារម្មណ៍វិញយ៉ាងណាដែរ!

ធីតា៖ទាក់ទងនិងអារម្មណ៍​ អារម្មណ៍មានឥទ្ធិពលទៅលើការគិតនិងអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ នៅពេលដែលប្រតិកម្មអារម្មណ៍កើតឡើង ធ្វើឱ្យមនុស្សចាប់ផ្តើមមានការគិតអ្វីមួយ បន្ទាប់ មកបញ្ចេញអាកប្បកិរិយាឆ្លើយតបទៅនឹងអារម្មណ៍និងការគិតនោះ។

វត្តី៖ តើយើងត្រូវធ្វើដូចម្ដេចខ្លះដើម្បីជៀសវាងបញ្ហាផ្លូវចិត្តនេះបាន?

ធីតា៖ ប្រការគួរជៀសវាង ពេលជួបបញ្ហាផ្លូវចិត្តមាន អាកប្បកិរិយាបំផ្លាញខ្លួនឯងដូចជាការប្រើប្រាស់សុរា បារី និងគ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការធ្វើបាបខ្លួនឯង ឬការផ្តាច់ខ្លួននៅតែម្នាក់ឯង ការគេចវេសពីបញ្ហា និងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

វត្តី៖​ចុះធីតា!​​​​ តើមានវិធីសាស្ត្រគ្រប់គ្រង អារម្មណ៍ដែរឬទេ?

ធីតា៖មានតើវត្តី មានវិធីដែលអ្នកអាចធ្វើបានដោយខ្លួនឯងដូចជាយំ ស្រែកម្នាក់ឯង ច្រៀង មើលកម្មវិធីកំសាន្តនានា លេងកីឡានិងហាត់ប្រាណ ឬវិធីស្វែងរកជំនួយពីអ្នកដទៃដែលអ្នកទុកចិត្តឬពីអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត។

វត្តី៖​ អរគ្នាយល់ហើយចឹង! អរគុណឯងណាស់ដែលបានជួយស្រាយចម្ងល់គ្នា។

​​ធីតា៖ អើ! មិនអីទេ តែបើឯងមានអ្វីមិនទាន់ច្បាស់ឯងអាចសួរគ្នាបានណាវត្តី!

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៧ បោះពុម្ភ ទី៩ខែមករា ឆ្នាំ២០២១ ជំពូក១ មេរៀនទី១ ទំព័រទី២៥

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី៧