ការស្វែងរកសេវាពិគ្រោះ និងគាំទ្រផ្លូវចិត្ត

ប្រសិនបើជាយុវវ័យមានបញ្ហានានាពាក់ព័ន្ធទៅនិងរឿងទំនាក់ទំនងផ្លូវភេទ បញ្ហាសុខភាពផ្លូវភេទ ជំងឺកាមរោគ ជម្ងឺអេដស៍ ឬក៏ពាក់ព័ន្ធទៅនិងរឿងការមានរដូវ ឬក៏ការវិវឌ្ឍន៍នានរបស់យុវវ័យ យុវវ័យអាចទៅរកសេវាដោយផ្ទាល់ ឬក៏តាមរយៈការពិគ្រោះក៏បានដែរ យុវវ័យអាចរកសេវាពិគ្រោះយោបល់ផ្នែកសុខភាពបន្តពូជនៅដូចជាគ្លីនិកផ្នែកសម្ពព ដូចជាមណ្ឌលសុខភាព ដូចជាមន្ទីពេទ្យបង្អែក ឬក៏សេវាសុខភាពមួយចំនួនរបស់អង្គការក្រៅរដ្ឋាភិបាលដែលអ្នកអាចរកបាន។

យុវវ័យ អាចតេទៅលេខ១២៨០ដែលផ្ដល់សេវាពិគ្រោះឥតគិតថ្លៃ២៤ម៉ោង ដើម្បីទទួលបានសេវានិងគឺជាការពិគ្រោះទៅដល់យុវវ័យពាក់ព័ន្ធនិងបញ្ហាសុខភាពរបស់គាត់ ហើយគ្រប់ប្រព័ន្ធទាំងអស់ដូច Smart Cellcar Metfone គឺមិនអស់លុយទេទោះទូរស័ព្ទគាត់មិនមានទឹកប្រាក់ក៏អាចហៅចេញបានដែរ។

ប្រសិបើសិនជាយុវវ័យចង់ដឹងអំពីព៌ត័មានពួកគេ អាចពិគ្រោះជាមួយ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា តាមរយៈលេខ1280 យុវវ័យអាចពិភាក្សាបានគ្រប់ បញ្ហាដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ពួកគេបាន ក៏ដូចជាពីការប្រែប្រួលរាយកាយ និងអារម្មណ៍ ការមានរដូវ ឬក៏ការរំលោភបំពាន អំពើហិង្សា ក៏ដូចជាសុខភាពបន្តពូជ សិទ្ធិ និងយេនឌ័រជាដើម ឬក៏អារម្មណ៍មិនមានសុវត្ថិភាព ពួកគេអាចតេ ឬផ្ញើសារមកកាន់លេខ១២៨០បាន រាល់ការពិគ្រោះយោបល់ជាមួយ និងលេខ១២៨០ ត្រូវបានរក្សាជាការសម្ងាត់ និងឥតគិតថ្លៃ។

ពត៌មានជំនួយដល់ ការសម្រេចចិត្ត

និង សំណួរចម្លើយដែលតែត្រូវបានសាកសួរ

 

  1. មានអារម្មណ៍ខុសប្លែក ឬភ័យព្រួយ ពីការប្រែប្រួលរាងកាយក្មេងប្រុស
    1. មិនជាចំម្លែកទេ គ្រប់មនុស្សទាំងអស់ដល់វ័យមួយគឺត្រូវប្រែប្រួលរាងកាយ ក្មេងប្រុសចាប់ផ្ដើមប្រែប្រួលរាងកាយពីអាយុចន្លោះពី ១ឆ្នាំទៅ ចាប់ផ្ដើមប្រែប្រួល ដូចជា ប្តូរសំម្លេង ប្រែប្រួលទៅលើអវៈយវៈដូចជាត្រគាករីកសាយ ស្មា ហើយនិងប្រដាប់ភេទក៏មានការផ្លាស់ប្តូរ ខុសធម្មតាដែរ ដូចនេះអ្នកត្រូវដឹងថា អ្នកកំពុងតែចូលដល់វ័យប្រែប្រួលរាងកាយទៅរកមនុស្សពេញវ័យ​​​​​។
    2.  ប្រសិនបើមានអារម្មណ៍ថាប្លែក អ្នកអាចពិគ្រោះជាមួយមិត្តភក្តិជិតស្និត ឬក៏រៀមច្បង ឬក៏អ្នកណាមួយដែលទុកចិត្តដើម្បីជជែកពីការព្រួយបារម្មណ៍ របស់ខ្លួន អាចជាឪពុកេ ឬក៏អ្នកណាម្នាក់ដែលអ្នកមានអារម្មណ៍ថាជិតស្និតអាចនិយាយពីរឿងក្នុងចិត្តបាន ក្រៅពីនេះទៀតអ្នកអាចស្ដាប់ ឬក៏អានសៀវភៅដែលពាក់ព័ន្ធនិងបម្រែបម្រួលការ លូតលាស់របស់យុវវ័យ។
  2. ការមករដូវរបស់ក្មេងស្រី
    1. ជាធម្មតា​ ធម្មជាតិរបស់មនុស្សស្រីទាក់ទងនិងការប្រែប្រួលជាច្រើន ដែលក្មេងស្រីអាចនិងផ្លាស់ប្ដូរសំម្លេងហើយនិងរូបរាងកាយ ដូចជាការមករដូវ ដើមទ្រូងរើកធំ ត្រគាករីកសាយ ស្មារីក ហើយមានដុះរោមនៅបរិវេណប្រដាប់ភេទ អ្នកខ្លះទៀតអាចនិងមានមុនលើមុខឬមុនខ្នង ទាំងអស់នេះគឺសុទ្ធតែជារឿងធម្មជាតិនៃការបម្រែបម្រួល រាងកាយរបស់ក្មេងស្រីនៅពេលពេញវ័យ។
    2.  ប្រសិនបើអ្នកមានអារម្មណ៍ភ័យព្រួយដោយសារការផ្លាស់ប្ដូរដោយមិនបានត្រៀមទុកមុននេះ អ្នកអាចពិភាក្សារជាមួយនិងអ្នកណាម្នាក់ដែលអ្នកទុកចិត្តដូចជា ម្ដាយរបស់អ្នក ឬក៏បងស្រី ឬក៏មិត្តភក្តិជិតស្និតដើម្បីជជែកអំពីអាការៈប្រែប្រួលទាំងអស់នេះ​ និងអាចបង្ហាញពីក្ដីបារម្មណ៍របស់អ្នកបានដោយបើកចំហរ ហើយមួយវិញទៀតយើងក៏មានអ៊ែបដើម្បីណែនាំអំពីការលូតលាស់រូបរាងកាយរបស់ក្មេងប្រុសនិងក្មេងស្រីផងដែរ ចឹងអ្នកអាចចូលទៅកាន់អ៊ែបនោះដើម្បីស្ដាប់អំពីពត៌មាន ហើយក៏មានសៀវភៅឯកសារមួយចំនួនដែលគេបានសរសេរអំពីការលូតលាស់របស់ក្មេងប្រុសនិងក្មេងស្រីផងដែរ។
  3. ការមករដូវដំបូងសម្រាប់ក្មេងស្រី
    1. ប្រសិនបើមានចាស់ទុំនៅជិត ដូច្នេះអ្នកអាចនិងប្រាប់ទៅកាន់ពួកគេណាម្នាក់ដូចជាម្ដាយ ម្ដាយមីង ឬក៏បងស្រីដើម្បីជជែកអំពីការលូតលាស់របស់អ្នកដូចជារបៀបរប្រើប្រាស់សំឡីអនាម័យ ឬក៏កន្សែងសម្រាប់ទ្រាប់ដើម្បីកុំឲ្យឈាមរដូវហូប្រលាក់ខោ ដែល រំខានពេលអ្នកទៅរៀន ឬក៏នៅពេលអ្នក ជាមួយមិត្តភក្តិ ឬអ្នកដ៏ទៃផ្សេងៗទៀត។
    2.  ការមករដូវដំបូងវាអាចនឹងមានចន្លោះចាប់ពី ៣ថ្ងៃទៅ៧ថ្ងៃ ហើយអ្នកខ្លះអាចមានការអាការៈខុសប្រក្រតីតិចតួចដូចជា ឈឺក្បាល ឈឺពោះ មានចំណង់អារហារខ្លាំង ឬអារម្មណ៍ប្រែប្រួលគ្រប់ពេល ប៉ុន្តែអ្នកខ្លះមួយចំនួនមានអាការៈធម្មតាមិនមានសញ្ញាណឈឺចាប់ខុស ដូច្នេះអ្នកគ្រាន់តែថែរក្សាអនាម័យ និងថែសុខភាពឱ្យបានខ្ចាប់ខ្ជួន។​
    3. តែបើការមានរដូវលើសពី ៨ថ្ងៃ ឬមានឈាមធ្លាក់ខ្លាំងខុសប្លែក ធម្មតា អ្នកត្រូវពិគ្រោះយោបល់ជាមួយអ្នកមានបទពិសោធន៍ ឬទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ។
  4.  ប្រសិនបើការរួមភេទដែលមិនប្រើស្រោមអនាម័យ
    1. រាល់ការរួមភេទ សូមប្រើប្រាស់មធ្យោបាយពន្យាកំណើតណាមួយដែលសមស្របដូចជា ស្រោមអនាម័យ ថ្នាំលេប ឬក៏វិធីសាស្រ្តដែលមានសុវត្ថិភាពផ្សេងៗទៀត ដើម្បីការពារការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ និងការមានកូនដែលមិនចង់បាន។
    2. ប្រសិនបើអ្នករួមភេទដោយមិនបានប្រើស្រោមអនាម័យ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធានាថាអ្នកអាចទទួលថ្នាំ៧២ម៉ោងបានដែរឬទេ។
  5. ប្រសិនបើការមានផ្ទៃពោះដែលមិនចង់បាន
    1. ការរំលូតមិនមែនជាការល្អនោះទេ ដូចឆ្នេះហើយយុវវ័យដែល មានដៃគូស្នេហាឈានដល់ការរួមភេទត្រូវចងចាំថាត្រូវប្រើប្រាស់មធ្យោបាយពន្យាកំណើតណាមួយដែលសមស្រប មានសុវត្ថិភាព មានផាសុខភាពសម្រាប់អ្នកនិងដៃគូរ។
    2.  តែក្នុងករណីដែលអ្នកចង់រក្សាកូនទុកអ្នកអាចជជែកជាមួយដៃគូរនិងក្រុមគ្រួសារបស់អ្នកដើម្បីឈានដល់ចំណុចឯកភាពគ្នានឹងត្រៀមធនធាន។
    3.  ក្នុងករណីរំលូត ទោះជារំលូតប៉ុន្មានសប្តាហ៍ក៏ដោយអ្នកត្រូវតែទៅពិគ្រោះជាមួយពេទ្យ ដើម្បីរកសេវារំលូតដែលមានសុវត្ថិភាព។
  6. ការធ្លាក់សរបស់ក្មេងស្រី
    1. ការធ្លាក់ស គឺជាការធ្លាក់នៅភ្នាស់នៃទឹករំអិលកុំឲ្យមានភាពស្ងួត​ ហើយវានិងធ្លាក់មកនៅពេលមុនមករដូវឬក៏នៅពេលក្រោយថ្ងៃអស់រដូវ។ ហើយការធ្លាក់សមិនមានរយៈពេលមួយខែពេញនោះទេ វាអាចមករយៈពេលចន្លោះពី ៣ទៅ៧ថ្ងៃមុនមករដូវឬក៏នៅពេលក្រោយថ្ងៃអស់ដូវ.
    2.  ប្រសិនបើការធ្លាក់សនៅតែធ្លាក់មករហូតនិងមានពណ៌ឬមានខ្លិនខុសធម្មតាហើយបង្ករឲ្យមានការឈឺចុកចាប់នៅក្នុងពោះឬក៏មានរមាស់អ្នកត្រូវតែទៅពិភាគសារជាមួយពេទ្យជាបន្ទាប់ព្រោះទាំងអស់វាជារោគសញ្ញានៃការរលាក់ស្បូនឬក៏ស្បូនមានបញ្ហា។

 

សំណួរចម្លើយដែលតែត្រូវបានសាកសួរ

 

  1. ពេលយុវវ័យ​ មានចំណង់រួមភេទ ត្រូវធ្វើបែបណា?

ចំណង់ផ្លូវភេទជារឿងធម្មតារបស់មនុស្ស តែការរួមភេទនៅវ័យក្មេង(ក្រោម១៨ឆ្នាំ) អាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ ក្មេងស្រីមិនទាន់មានកាយសម្បទាគ្រប់គ្រាន់សម្រាប់បន្តពូជ ចំណែកក្មេងប្រុសវិញមិនទាន់មានពេញលេញសុខភាពបន្តពូជ។ ម្យ៉ាងវិញទៀតគឺអាចប្រឈមមុខទៅនឹងការឆ្លងជំងឺផ្សេងៗបើ មិនយល់ដឹងវិធីបង្កាជម្ងឺកាមរោគ និងការមានផ្ទៃពោះជាដើម។  នៅពេលដែលអ្នកមានចំណង់ផ្លូវភេទ អាចគ្រប់គ្រង បានតាម វិធីទប់អារម្មណ៍ ឬគ្រប់គ្រងខ្លួនឯង កុំមើលរឿងអាសអាភាសផ្សេងៗនៅតាមបណ្ដាញសង្គម អាចជួបមិត្តភក្ដិដើម្បីនិយាយអំពីការងាររៀនសូត្រឬក៏លេងកីឡា និង ជួបជំគ្រួសារដើម្បីជជែករឿងរាវផ្សេងៗ។ ប្រសិនបើឈានដល់ការរួមភេទ គឺត្រូវធានាថាដៃគូររួមភេទរបស់អ្នក គឺជាមនុស្សដែលស្មោះស្ម័គ្រ ដែលមិនមានការបង្ខិតបង្ខំ ព្រោះការបង្ខិតបង្ខំគឺជាទង្វើខុសច្បាប់ដែលអាចធ្វើឲ្យ មានទោសទណ្ឌដូចជាការបង់ប្រាក់សំណង និងជាប់គុកជាដើមរហូតដល់ឆ្នាំទៅ២០ឆ្នាំទៅតាមកម្រិតនៃបទល្មើសដែលត្រូវសម្រេចដោយតុលាការ។ វិធីសាស្រ្តមួយទៀតគេហៅថាការរួមភេទដោយប្រយោល ការរួមភេទដោយប្រយោលជាការរួមភេទដោយខ្លួនឯង​ (ជួយខ្លួនឯង) ដោយប្រើឧបករណ៍ផ្សេងៗជំនួសឲ្យដៃគូរ ប្រើដៃ  សម្ភារៈផ្លូវភេទ ឬវិធីផ្សេងៗដែលមិនធ្វើឱ្យផលប៉ះពាល់ដល់សុខភាពឬបង្កគ្រោះថ្នាក់ដល់ជីវិត។

តើអ្វីជាអំពើហិង្សាផ្លូវភេទ? តើអំពើហិង្សាផ្លូវភេទមានសកម្មភាពយ៉ាងណាខ្លះ?

អំពើហិង្សាផ្លូវភេទគឺជាទង្វើនៃការបង្ខិតបង្ខំទៅលើសកម្មភាពផ្លូវភេទលើបុគ្គលណាមួយ។ អំពើហិង្សាផ្លូវភេទមានដូចជាការបៀតបៀនផ្លូវភេទ ហើយការបៀតបៀនផ្លូវភេទមានន័យថាការនិយាយរឿងអាសអាភាស ចែករំលែកវិដីអូអាសអាភាសប្រាប់ទៅអ្នកដ៏ទៃ ​និយាយរឿងកំប្លែងអាសអាភាសដែលគេមិនចង់ស្ដាប់ ។ ទីពីការបង្ហាញកេរ្តិ៍ភេទដូចជាការចាប់សម្រាត យករបស់បិទបាំងរាងកាយអ្នកដទៃចេញ ដើម្បីឲ្យឃើញនូវរាងកាយរបស់បុគ្គលណាមួយ។​ អំពើហិង្សាផ្លូវភេទពាក់ព័ន្ធទៅនិងបទរុកកួន គឺការយករបស់អ្វីមួយទៅដាក់ចូលក្នុងប្រដាប់ភេទអ្នកផ្សេង​ អាចជាប្រុសឬជាស្រី ដោយគេមិនបានស្ម័គ្រចិត្តទេ ឬក៏ទៅលើតួរាងកាយនៃបុគ្គលដទៃដោយការបង្ខិតបង្ខំ។  បទរំលោភ ជាសកម្មភាពនៃចាប់រំលោភដោយមានបំណងក្នុងការរំលោភផ្លូវភេទដោយ ដាក់បញ្ចូលអង្គជាតិរបស់បុរស ឬឧបរកណ៍ផ្សេងទៀតទៅក្នុងប្រដាប់ភេទរបស់ស្ត្រីឬក៏បុរស ឬក៏អ្នកណាមួយ។ មួយវិញទៀត ការបៀតបៀនផ្លូវភេទក៏រាប់បញ្ចូលជាអំពើហិង្សាផ្លូវភេទដែរ សំដៅដល់ អំពើទាំងឡាយណាដែល មានចេតនា ប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ ដោយមិនមានការស្មគ្រ័ចិត្ត ឬត្រូវបានចាប់បង្ខំ ដែលសកម្មភាពនោះ ប្រព្រឹត្តក្នុងបំណង ធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនប្រព្រឹត្តនោះ។

តើអ្វីជាអំពើហិង្សាផ្លូវភេទ? តើអំពើហិង្សាផ្លូវភេទមានសកម្មភាពយ៉ាងណាខ្លះ?

អំពើហិង្សាផ្លូវភេទគឺជាទង្វើនៃការបង្ខិតបង្ខំទៅលើសកម្មភាពផ្លូវភេទលើបុគ្គលណាមួយ។ អំពើហិង្សាផ្លូវភេទមានដូចជាការបៀតបៀនផ្លូវភេទ ហើយការបៀតបៀនផ្លូវភេទមានន័យថាការនិយាយរឿងអាសអាភាស ចែករំលែកវិដីអូអាសអាភាសប្រាប់ទៅអ្នកដ៏ទៃ ​និយាយរឿងកំប្លែងអាសអាភាសដែលគេមិនចង់ស្ដាប់ ។ ទីពីការបង្ហាញកេរ្តិ៍ភេទដូចជាការចាប់សម្រាត យករបស់បិទបាំងរាងកាយអ្នកដទៃចេញ ដើម្បីឲ្យឃើញនូវរាងកាយរបស់បុគ្គលណាមួយ។​ អំពើហិង្សាផ្លូវភេទពាក់ព័ន្ធទៅនិងបទរុកកួន គឺការយករបស់អ្វីមួយទៅដាក់ចូលក្នុងប្រដាប់ភេទអ្នកផ្សេង​ អាចជាប្រុសឬជាស្រី ដោយគេមិនបានស្ម័គ្រចិត្តទេ ឬក៏ទៅលើតួរាងកាយនៃបុគ្គលដទៃដោយការបង្ខិតបង្ខំ។  បទរំលោភ ជាសកម្មភាពនៃចាប់រំលោភដោយមានបំណងក្នុងការរំលោភផ្លូវភេទដោយ ដាក់បញ្ចូលអង្គជាតិរបស់បុរស ឬឧបរកណ៍ផ្សេងទៀតទៅក្នុងប្រដាប់ភេទរបស់ស្ត្រីឬក៏បុរស ឬក៏អ្នកណាមួយ។ មួយវិញទៀត ការបៀតបៀនផ្លូវភេទក៏រាប់បញ្ចូលជាអំពើហិង្សាផ្លូវភេទដែរ សំដៅដល់ អំពើទាំងឡាយណាដែល មានចេតនា ប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ ដោយមិនមានការស្មគ្រ័ចិត្ត ឬត្រូវបានចាប់បង្ខំ ដែលសកម្មភាពនោះ ប្រព្រឹត្តក្នុងបំណង ធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនប្រព្រឹត្តនោះ។

 

តើការរំលូតកូន ខុសច្បាប់ដែរឬទេ?

ការរំលូតកូនគឺជាការបញ្ចប់គ៌កតាមវិធីវេជ្ជសាស្រ្ត ឬតាមវិធីណាមួយ។ ការរំលូត គួរធ្វើឡើងដោយគ្រូពេទ្យជំនាញ ដែលមានតែវេជ្ជបណ្ឌិត ឬគ្រួពេទ្យមធ្យម ឬឆ្មប់មធ្យមដែលបានទទួលការអនុវត្តពីក្រសួងសុខាភិបាលទើបអាចធ្វើការរំលូតកូនបាន។ ល័ក្ខខ័ណ្ឌនៃការរំលូត គឺអាចធ្វើទៅបានចំពោះតែគ៌កណា ដែលមានអាយុតិចជាង ១២សប្តាហ៍។ ករណីគ៌កអាយុលើសពី ១២សប្តាហ៍មិនត្រូវបានអនុញ្ញាត្តឲ្យធ្វើការរំលូតទេ លុះត្រាតែមានការវិនិច្ឆ័យឃើញថា គ៌កនោះ

មានសុខភាពមិនលូតលាស់ដូចប្រក្រតី ឬបង្ករគ្រោះថ្នាក់ដល់ជីវិតម្តាយ និងករណីរងការរំលោភផ្លូវភេទ។ ការរំលូតដែលគភ៌មានអាយុកាន់តែច្រើនខែ គឺមានហានិភ័យខ្ពស់ដ៏សុខភាពឬក៏ជីវិតម្តាយ ដូចនេះយុវវ័យគួរតែដឹងពីវិធីបង្ការប្រសិនបើមានការរួមភេទដើម្បីកុំអោយមានផ្ទៃពោះ។

 

តើអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដែរឬទេ? ហើយខុសច្បាប់ឬទេ?

នៅក្នុងប្រទេសកម្ពុជាមិនទាន់មានច្បាប់ទទួលស្គាល់នូវការស្រលាញ់ភេទដូចគ្នា តែអ្នកស្រលាញ់ភេទដូចគ្នាអាចធ្វើការរៀបការតាមប្រពៃណីបានដោយមិនមានការហាមឃាត់ឡើយ តែពុំទាន់មានច្បាប់ដែលអនុញ្ញាតចេញសំបុត្រអារពាហ៍ពិពាហ៍នោះទេ។ អ្នកដែលបានកើតមកហើយស្រលាញ់ភេទដូចគ្នា គឺពុំមែនជាកំហុសនោះទេ ព្រោះមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសដៃគូជីវិតរបស់ពួកគេ។

 

 

តើមានស្រោមអនាម័យស្ត្រីដែរឬទេ?

ស្រោមអនាម័យស្ត្រីមាន ហើយស្ត្រីអាចរកស្រោមអនាម័យនេះនៅតាមគ្លីនិក ឬឱសថស្ថានដែលមានលក់មធ្យោបាយពន្យារកំណើតផ្សេងៗបាន ។

 

ដូចម្ដេចដែលហៅថាការចងបំពង់មេជីវិត?

ការចងបំពង់មេជីវិតនិងគឺជាការបញ្ឈប់ជាអចិន្រ្តៃយ៍នៅការបង្ករកំណើតរបស់បុរសនិងស្រ្តី ក្រោយពីការចងហើយគឺមិនមានកូនជាអចិន្រ្តៃយ៍តែម្ដង(មានន័យថារួមភេទបានធម្មតាតែអត់មានកំណើតកូនទេ)។ មុននិងចងបំពង់មេជីវិតអ្នកត្រូវធានាថាអ្នកមានកូនមួយឬក៏ពីរឬក៏ទៅតាមដែលអ្នកប្រាថ្នារួចហើយទើបបានសម្រាចចិត្តដល់ការចងបំពង់មេជីវិត តែបើអ្នកស្ថិតក្នុងយុវវ័យគួរពិចារណាព្រោះថាការចងបំពង់ជីវិតនេះមិនអាចផ្លាស់ប្ដូរបានទេបើចងហើយគឺមិនអាចមានកូនជារៀងរហូត ហើយការចងមេជីវិតនេះ មិនបានធ្វើឲ្យមានផលរំខាន ដល់ការរួមភេទរបស់បុរសនិងស្រ្តីឡើយ។

 

តើខ្ញុំអាចរកសេវារំលួតដោយរបៀបណា?

ប្រសិនបើយុវវ័យផ្លាត់ស្នៀតឬក៏ធ្វេសប្រហែសមិនប្រើបធ្យោបាយពន្យាកំណើតរហូតធ្វើឲ្យមានផ្ទៃពោះ​​ អំឡុងពីសូន្យខែ(០) រហូតទៅដល់បីខែ(៣) ការរំលូតនោះអាចមានផលប៉ះពាល់មួយចំនួនទៅដល់សុខភាព តែបើលើសពីបីខែទៅនិងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចច្នេះដើម្បីធានាថាមិនប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់អ្នក អ្នកត្រូវទៅពិគ្រោះជាមួយគ្លីនិកឬគ្រូពេទ្យមានវិជ្ជាជីវៈផ្នែករំលូតនឹងតែម្ដង។ មានតែគ្រូពេទ្យប៉ុណ្ណោះដែលអាចផ្ដល់យោបល់ឲ្យអ្នកថាតើការរំលូតដោយរបៀបណាដែលមានសុវត្តិភាព សូមទៅកាន់គ្លីនិកឬមណ្ឌលសុខភាពដែលមានវិជ្ជាជីវៈដើម្បីធានាថាមិនប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់អ្នក។

 

តើការរួមភេទរបស់យុវវ័យខុសច្បាប់ដែរឬទេ?

នៅក្នុងប្រទេសកម្ពុជាសិទ្ធិរួមភេទរបស់យុវវ័យត្រូវកំណត់ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ការរួមភេទដែលមានការព្រមព្រៀងរវាងភាគគីទាំពីរ មិនខុសច្បាប់នោះទេ​តែបើការរួមភេទនោះជាការបង្ខិតបង្ខំដោយភាគគីម្ខាងទៀតមិនយល់ព្រមត្រូវបានចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអ្នកអាចនឹងត្រូវទទួលទោសទៅតាមច្បាប់មានការផាកពិន័យជាប្រាក់ នឹង មានការជាប់ព័ន្ធធនាគាផងដែរ។ ការរួមភេទជាមួយមនុស្សដែលមានអាយុក្រោម១៥ឆ្នាំចាត់ទុកថាជាទង្វើខុសច្បាប់ បើទោះបីជា ភាគគីម្ខាងទៀតមានការយល់ព្រមក៏ដោយ។ ការរួមភេទសម្រាប់មនុស្សអាយុចាប់ពី១៦ឆ្នាំឡើងទៅដល់១៨ឆ្នាំ ការរួមភេទដែលមានការព្រមព្រៀងមិនខុសច្បាប់នោះទេ តែបើភាគគីម្ខាងទៀតបដិសេធឬជាបង្ខំនោះចាត់ទុកថាជាការខុសច្បាប់។​ ម្យាងទៀតមនុស្សក្រោមអាយុ១៨ឆ្នាំស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល ប្រសិនបើអាណាព្យាបាលផ្ដឹងនោះអ្នកនឹងមានទោស។

 

តើការរួមភេទមុនពេលរៀបការខុសប្រពៃណីខ្មែរដែរឬទេ?

ការរួមភេទស្ថិតក្នុងវ័យណាក៏ដោយ ដែលប្រព្រឹត្តមុនរៀបអារពាហ៍ពិពាហ៍ត្រូវបានចាត់ទុកថាខុសប្រពៃណីខ្មែរ តែមិនមែនជាទង្វើខុសច្បាប់មានទោសទណ្ឌនោះទេ ប្រសិនបើភាគីទាំងពីរបានព្រមព្រៀងដោយគ្មានការបង្ខំ។ ប្រសិនបើអ្នកមានការព្រមព្រៀងដោយក្តីស្រលាញ់និងយោគយល់គ្នា ប៉ុន្តែមិនមានលទ្ធភាពរៀបការ ដោយហេតុផលផ្សេងៗដូចជា បញ្ហាសេដ្ឋកិច្ច វិបត្តិគ្រួសារ ឬក៏បញ្ហាផ្សេងៗលោកអ្នកអាចជ្រើសយកវិធី ដូចជាការសែន ចុះសំបុត្រអារពាហ៍ពិពាហ៍នៅសាលាឃុំជាដើម នៅពេលដែលអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

 

តើការស្រលាញ់និងការរួមភេទរបស់មនុស្សស្រលាញ់ភេទដូចគ្នាមានទោសដែរឬទេ?

រាល់ការរួមភេទរបស់មនុស្សស្រលាញ់ភេទដូចគ្នាដែលមិនមានការបង្ខិតបង្ខំ ហើយមានអាយុយ៉ាងតិច១៥ឆ្នាំមិនខុសច្បាប់ទេ តែត្រូវចាំថាភាគគីម្ខាងទៀតពិតជាបានយល់ព្រមដោយមិនបានបង្ខិតបង្ខំ។ តាមសិទ្ធិមនុស្សអ្នកស្រលាញ់ភេទដូចគ្នាមានសិទ្ធស្រលាញ់ រស់នៅ ជាមួយគ្នាដូចធម្មតាហើយការរួមភេទក៏មិនខុសច្បាប់ដែរ។

 

 តើការមានផ្ទៃពោះក្នុងវ័យសិក្សាមានផល់ប៉ះពាល់អ្វីខ្លះដល់យុវវ័យ?

ការមានផ្ទៃពោះក្នុងវ័យសិក្សាមានផលប៉ះពាល់ជាច្រើនដល់យុវវ័យ

  • ទីមួយគឺមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា
  •  
  • ទីពីរមានការធ្វើទុក្ខឬក៏មិនស្រួលខ្លួនជាច្រើនដូចជាការចាញ់គភ៌ជាដើមដែលធ្វើឲ្យគាត់ពិបាកក្នុការផ្ចង់អារម្មណ៍រៀនសូត្រ
  • ទីបីត្រូវគិតអំពីផែនការគ្រួសារដូចជាការសម្រាលជាដើមដែលត្រូវបំរ៉ុងលុយកាក់ជាច្រើនសម្រាប់ការសម្រាល
  • ទីបួនក្រោយការសម្រាល ត្រូវមានបន្ទុកធំមួយទៀតគឺការចិញ្ជឹមកូន នឹងចិញ្ជឹមជីវភាពក្នុងរយៈពេល១ឆ្នាំនៃការមានកូនដំបូងរបស់គាត់
  • ទីប្រាំឱកាសសិក្សានិងការងារផ្សេងៗពិបាកក្នុការទទួលបាន ព្រោះថាអ្នកត្រូវចំណាយពេលជាច្រើនជាមួយនិងការថែទាំកូនរបស់អ្នក។
  • ក្នុងសង្គមមួយចំនួនអ្នកអាចនឹងទទួលការរិះគន់អំពីមនុស្សជិតខាង ប្រសិនបើអ្នកមានផ្ទៃពោះក្នុងវ័យសិក្សា តែនេះជាសិទ្ធរបស់អ្នក អ្នកអាចប្រាប់គេថាជាសិទ្ធរបស់អ្នកប្រសិនបើអ្នកមានលទ្ធភាពគ្រប់គ្រាន់ គឺអាស្រ័យលើការសម្រាច់ចិត្តរបស់អ្នក។ យុវវ័យគួរប្រុងប្រយត្តចំពោះការមានផ្ទៃពោះក្នុងវ័យសិក្សាដែលអាចធ្វើឲ្យប៉ះពាល់ទៅលើបញ្ហាការសិក្សារបស់ខ្លួនឯង ជីវភាពគ្រួសារ មុខមាត់គ្រួសារ ហើយនិងប៉ះពាល់វែងឆ្ងាយដល់អនាគតរបស់ខ្លួន។

     

    តើការមានស្នេហាក្នុងវ័យសិក្សាមានផលប៉ះពាលអ្វីខ្លះ?ការមានស្នេហាក្នុងវ័យសិក្សាទាំងក្មេងប្រុសទាំងក្មេងស្រី គឺនឹងមានផលប៉ះពាល់ខ្លាំងទីមួយពួកគាត់ពិបាកផ្ចង់អារម្មណ៍ក្នុងការរៀនសូត្រដោយសារតែអារម្មណ៍ភាគច្រើន បានផ្ដោតទៅលើការស្រលាញ់ច្រើន ផ្ដោតទៅលើការយកចិត្តអ្នកដែលខ្លួនឯងស្រលាញ់ ហើយមានការបារម្មណ៍ច្រើន ដូចជាការប្រចណ្ណ័ជាដើមខ្លាចគេមិនស្មោះនិងខ្លួន ខ្លាចគេមិនស្រលាញ់ខ្លួន ទីពីឪពុកម្ដាយអាណាព្យាបាលមិនគាំទ្រទេនៅក្នុងការមានស្នេហាក្នុងវ័យសិក្សា ព្រោះថាធ្វើឲ្យមានការប៉ះពាល់ទៅដល់អារម្មណ៍និងការសិក្សារបស់អ្នក ទីបីអ្នកក៏អាចនិងរងការរិះគន់មួយចំនួនពីអ្នកជុំវិញអ្នក ប្រសិនបើអ្នកមិនបានផ្ដោតអារម្មណ៍ទៅលើការសិក្សា។