ជម្ងឺអេដស៍

បន្ទាប់ពីបានស្តាប់អំពីការពន្យល់អំពីជំងឺកាមរោគ ពីការវត្តី និងធីតា ជជែកគ្នាអំពីជំងឺកាមរោគ។​

ថ្ងៃនេះប្អូនៗនឹងបានស្តាប់ការជជែករវាង វត្តី និងអ្នកគ្រូពេទ្យ អំពីជម្ងឺអេដស៍។​

វត្តី៖ ជម្រាបសួរ! អ្នកគ្រូពេទ្យ

គ្រូពេទ្យ៖  ចាស ជម្រាបសួរ! តើប្អូនមានរឿងអ្វីចង់ពិគ្រោះជាមួយខ្ញុំ?

វត្តី៖ ចាស​ ខ្ងុំចង់ពិភាក្សាជាមួយនិងអ្នកគ្រូពេទ្យអំពីមេរោគអេដស៍

គ្រូពេទ្យ៖  អ៎! អំពីមេរោគអេដស៍មែនទេ?

វត្តី៖ ចាស តើអ្វីជាមេរោគអេដស៍?

គ្រូពេទ្យ៖  មេរោគអេដស៍គឺ ជាប្រភេទមេរោគដែលធ្វើអោយប្រព័ន្ធការពាររាងកាយរបស់មនុស្សចុះខ្សោយ។ ភាគច្រើនមេរោគអេដស៍រស់នៅក្នុងសារធាតុរាវនៃខ្លួនរបស់មនុស្សដូចជា ទឹករំអិល ទឹកកាម ឈាម និងទឹករងៃ ជាដើម។ ហើយហៅកាត់ជាភាសាអង់គ្លេសថា HIV (Human Immune-deficiency Virus)

វត្តី៖ អ្នកគ្រូ អ្វីជាជំងឺអេដស៍?

គ្រូពេទ្យ៖ ជំងឺអេដស៍ (AIDS = Acquired Immune Deficiency Syndrome) ជាចង្កោមរោគសញ្ញាដែលកើតមាននៅលើអ្នកផ្ទុកមេរោគអេដស៍នៅពេលដែលប្រព័ន្ធការពាររាងកាយចុះខ្សោយ។

វត្តី៖ ចុះ  មេរោគអេដស៍ឆ្លងតាមរយះអ្វីដែលទៅអ្នកគ្រូពេទ្យ

 

គ្រូពេទ្យ៖ ហ្នឹងហើយប្អូន មេរោគអេដស៍ឆ្លងតាមរយៈ

  • ការរួមភេទ : ការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគអេដស៍ដោយមិនបានប្រើស្រោមអនាម័យ ឬប្រើមិនបានត្រឹមត្រូវ
  • ឈាម​​: ការប៉ះពាល់ឈាមនិងទឹករៃងដោយផ្ទាល់របស់អ្នកផ្ទុកមេរោគអេដស៍ ការប្រើម្ជុល ឬសឺរ៉ាង ការបញ្ចូលឈាម ដោយមិនបានពិនិត្យរកមេរោគអេដស៍បានត្រឹមត្រូវជាមុន
  •  ពីម្ដាយទៅកូន : មេរោគអេដស៍អាចឆ្លងពីម្ដាយទៅកូនក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និង ពេលបំបៅដោះកូន។

វត្តី៖ ចុះការប្រាស្រ័យទាក់ទងធម្មតា អាចឆ្លងមេរោគអេដស៍ដែរឬយ៉ាងណា?

គ្រូពេទ្យ៖  ការប្រាស្រ័យទាក់ទងធម្មតា ៖ អង្គុយរៀន ធ្វើការ ការរស់នៅ ហូបបាយ ប្រើបង្គន់រួមគ្នា ... មិនឆ្លងមេរោគអេដស៍ឡើយ។

វត្តី៖ អូចឹង ចុះយើងមានគួរធ្វើយ៉ាងណាដើម្បីកុំឱ្យឆ្លងមេរោគអេដស៍?

គ្រូពេទ្យ៖ ប្អូនៗ ត្រូវអនុវត្តដូចខាងក្រោម៖

 

  • យុវវ័យគួរពន្យាពេល ក្នុងការរួមភេទ ឬសេពកាមដោយខ្លួនឯង
  • ស្មោះត្រង់ស្នេហ៍មួយនិងមួយ
  • ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ គ្រប់ពេលរួមភេទ
  • បញ្ចូលឈាមដែលមានការពិនិត្យត្រឹមត្រូវ
  • កុំប្រើសម្ភារៈមុតស្រួចរួមគ្នា
  • ធ្វើការអប់រំបន្តនិងហ៊ានពិភាក្សាអំពីបញ្ហាអេដស៍។
  • ប្ដី និងប្រពន្ធត្រូវទៅពិនិត្យឈាមរកមេរោគអេដស៍និងជំងឺផ្សេងៗទៀត។  នៅពេលពិនិត្យ ឃើញថាមានផ្ទុកមេរោគអេដស៍ អ្នកទាំងពីរត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
  • បើដៃគូណាម្នាក់ ពុំបានដឹងថាខ្លួនមាន ឬគ្មានផ្ទុកមេរោគអេដស៍ ក៏ត្រូវប្រើស្រោមអនាម័យ
  • ស្រ្ដីត្រូវទៅពិនិត្យសុខភាពតាមការណាត់ជួបជាមួយគ្រូពេទ្យជំនាញ
  • ម្ដាយដែលមានផ្ទុកមេរោគអេដស៏ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលសេវាបង្ការពីម្តាយទៅកូន។
  • វត្តី៖  តើអ្នកណាខ្លះជាក្រុមប្រឈមនឹងការឆ្លងមេរោគអេដស៍?

    គ្រូពេទ្យ៖  អ្នកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍មាន៖

    • អ្នកដែលមានការផ្លាស់ប្តូរដៃគូររឿយៗ
    • មានដៃគូររួមភេទច្រើន ឬបានរួមភេទជាមួយដៃគូរដែលជួបដោយចៃដន្យ ឬអ្នករកស៊ីផ្លូវភេទ
    • មិនពាក់ស្រោមជាប់លាប់ជាមួយដៃគូរមិនជាប់លាប់
    • មានជំងឺកាមរោគកាលពីមុន
    • ដោះដូរភេទដើម្បីប្រាក់ ទ្រព្យ ថ្នាំញៀននិងគ្រឿងស្រវឹង
    • ចូលចិត្តសាក់នៅលើស្បែក
    • ក្រុមបំលែងកែរភេទ
    • បុរសរួមភេទជាមួយបុរស
    • អ្នកចូលចិត្តផឹកសុរា គ្រឿងស្រវឹងឬថ្នាំញៀនមុនពេលឬកំឡុងពេលរួមភេទ
    • ដៃគូរមានផ្ទុកមេរោគអេដស៍ ឬកាមរោគ ឬចាក់គ្រឿងញៀន
  • វត្តី៖  ប្រសិនបើមានការសង្ស័យថាបានឆ្លង តើយើងត្រូវធ្វើយ៉ាងណា?

    គ្រូពេទ្យ៖  បើយើងសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវប្រញាប់រកសេវាព្យាបាលតាមដែលអាចធ្វើទៅបានបន្ទាប់ពីហេតុការណ៍(ក្នុងរយៈពេល ៤ ទៅ​ ៦ ម៉ោង) ប៉ុន្តែបើមានការសង្ស័យលើសពីនេះយើងគួរតែក្លាហានទៅធ្វើតេស្តរកមេរោគអេដស៏ដោយស្មគ្រ័ចិត្តនិងរក្សាការសំងាត់ ព្រោះមេរោគអេដស៍មិនអាចសំលាប់អ្នកបានទេបើអ្នកស្គាល់វាច្បាស់។

    វត្តី៖  ផលប៉ះពាល់នៃជំងឺអេដស៍មានអ្វីខ្លះទៅអ្នកគ្រូពេទ្យ  

    គ្រូពេទ្យ៖ ផលប៉ះពាល់នៃជំងឺអេដស៍មាន

     កត្តាបុគ្គល

  • សុខភាពចុះខ្សោយ អសមត្ថភាពការងារ ចំណាយថវិកាច្រើនលើការព្យាបាល ងាយកើតជំងឺ
  • ឱកាសនិយមផ្សេងៗ

  • មានជំងឺរ៉ាំរ៉ៃ និងឈានដល់បាត់បង់ជីវិត។
  • ឯកត្តាគ្រួសារ

  •  

  •    ប្ដី ប្រពន្ធនិងកូនអាចឆ្លង បាត់បង់កម្លាំងពលកម្ម ជីវភាពគ្រួសារធ្លាក់ចុះ
  •    មានបន្ទុកថែទាំអ្នកជំងឺក្នុងគ្រួសារ
  •    មានទំនាស់ក្នុងគ្រួសារ និងបាត់ទីពឹង
  •    ប្រពន្ធ ប្ដី កូន ក្លាយជាស្រីមេម៉ាយ ពោះម៉ាយ កូនកំព្រា។
  • កត្តាសង្គម

  • បាត់បង់ធនធានមនុស្ស នាំឱ្យការអភិវឌ្ឍប្រទេសជាតិត្រូវធ្លាក់ចុះ
  • រដ្ឋត្រូវចំណាយថវិកាបន្ថែមលើវិស័យសុខាភិបាល
  • វត្តី៖  អូចឹងផង! អរគុណអ្នកគ្រូពេទ្យច្រើនណាស់ដែលជួយប្រាប់ អោយខ្ងុំបានដឹង ។

    គ្រូពេទ្យ៖ មិនអីទេប្អូនព្រោះវាជាតួនាទីរបស់ពេទ្យ ដែលត្រូវពិគ្រោះនិងមើលថែអ្នកជំងឺ

    វត្តី៖  ចាស ចឹងជម្រាបលាអ្នកគ្រូពេទ្យ

    គ្រូពេទ្យ៖ ចាស។

  • កុមារត្រូវបាត់បង់ការសិក្សា និងក្លាយជាក្មេងកំព្រា ជាបន្ទុករបស់រដ្ឋ
  • ចំណាយពេលវេលានិងថវិកា សម្រាប់បណ្តុះបណ្តាលធនធានថ្មី ។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៦ បោះពុម្ភ ថ្ងៃទី២ខែសីហា ឆ្នាំ២០២១ ជំពូក១ មេរៀនទី៣ ទំព័រទី៣៣

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី៦